ចាប់ខ្លួន​មនុស្ស​ប្រុស​-​ស្រី ២​នាក់ ជា​មុខសញ្ញា​ចរាចរណ៍​ប្រាក់​ដុល្លា​ក្លែងក្លាយ និង​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ដ​បាត់ដំបង មាន​ករណី​បទ​ដាក់​ឱ្យធ្វើ​ចរាចរណ៍​រូបិយវត្ថុ និង​រូបិយប័ណ្ណ​ក្លែងក្លាយ និង​ករណី​ប៉ុនប៉ង​លួច​(​ម៉ូតូ​) ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ ម៉ាន សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ ថិ​ត សា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ដកហូត​បាន​៖
-​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រភេទ ៥០​ដុល្លា​សហរដ្ឋអាមេរិក​ចំនួន ០៦ សន្លឹក
-​ប្រាក់រៀល ចំនួន ២៧,០០០ រៀល​
-​ទូរ​សព្ទ័​ស៊េរី​ចាស់ ចំនួន ០១ គ្រឿង​
-​កាបូប​ប្រាក់ ចំនួន ០១
-​ស្រោមដៃ ចំនួន​ន ០១ គូ
-​ដែក​កែង​ចុង​ស្រួច រាង​អក្ស​រអិល សម្រាប់​កាច់​សោ​រក​ម៉ូតូ ចំនួន ០១
-​កាវ​ស្អិត ចំនួន ០១ កំប៉ុង
-​ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក​ហុងដា​ទ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១JC-៥៧៤០ លេខ​តួ​-​លេខ​ម៉ាស៊ីន ៩៦៧៣៨៤៤​។

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close