អាមេរិក​ដាក់​ឲ្យ​ដំណើរការ​នាវាមុជទឹក​ពីរ​គ្រឿង​ដើរ​ដោយ​ថាមពលបរមាណូ

អាមេរិក ៖ ​កម្លាំង​ទាហានជើងទឹក​អាមេរិក បានដាក់​ឲ្យ​ប្រើប្រាស់​​នាវាមុជទឹកពីរ​គ្រឿង​ប្រភេទ Virginia ។ នាវាមុជទឹក​ខាងលើ បានដាក់​ឈ្មោះ​តាម​បណ្តា​រដ្ឋ​របស់​អាមេរិកគឺ រដ្ឋ Delaware និង Vermont ។​

ពី​ធី​ដាក់​នាវាមុជទឹកចូលទៅក្នុង​ទឹក បានធ្វើ​ឡើង​នៅ​ទីតាំងទាហានជើងទឹក​នៅ​តំបន់ Newport News ក្នុង​ទីក្រុង Virginia និង Groton ស្ថិតនៅក្នុង​រដ្ឋ Conneticut ។​

​នៅក្នុង​មូលដ្ឋាន​ទ័ពជើងទឹកស្ថិតនៅក្នុង​រដ្ឋ Virginia បណ្ឌិត Jill Biden ភរិយារបស់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ Joe Biden បានទទួល​​​​បន្ទុកជា «​ម្តាយទ្រ​ក្បាល​នាវាមុជទឹក Dlaware និង​ធ្វើ​ពិធី​លាងទោស​ដល់​នាវាមុជទឹក ដោយបាន​វាយ​បំបែក​ដប​ស្រា ទៅលើ​នាវាមុជទឹក​»​។ ពិធី​ដាក់ចុះ ក៏មាន​ការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា លោក Thomas Karper ផងដែរ។​ នាវាមុជទឹក Delaware គឺជា​នាវាមុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ វាយលុក​លេខ​១៨ និង នាវាមុជទឹក Vermont លេខ​១៩ ។​
​នាវាមុជទឹក​ទាំងពីរ​ខាងលើ ត្រូវបាន​ផលិតឡើង​​​​ដើម្​​​បីប្រឆាំង និង​នាវាមុជទឹកនៅ​សមុទ្រ។​ ក្រៅពីនេះ នាវា​ខាងលើមាន​បន្ទប់​ពិសេស សម្រាប់ក្រុម​ទាហាន​មុជទឹក អាច​វាយ​ឡើងគោគ​ដោយមាន robot និង​នាវាមុជទឹក​តូចសម្រាប់​ប​ញ្ចូ​ន​ឡើងគោក​។​
​នាវាមុជទឹក​ខាងលើ មាន​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល Tomahawk ដែលមាន​មី​ស៊ី​ល​១២​ដើម រួមជាមួយបំពង់​បាញ់​មី​ស៊ី​ល​បុក ដែលមាន២៦​គ្រាប់​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close