កម្ពុជា បញ្ជូន​ជនជាតិ​ថៃ​ជិត ៤០​នាក់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​

​បន្ទាយមានជ័យ​៖ សមត្ថកិច្ច​ចម្រុះ​កម្ពុជា បាន​ចាប់បញ្ជូន​ជនជាតិ​ថៃ​ចំនួន ៣៩​នាក់ (​ស្រី ១៧​នាក់​) ឱ្យ​វិល​ទៅ​ស្រុកកំណើត​វិញ កាលពីព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​។ ពួកគេ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​ការធ្វើ​ឃាត់ខ្លួន​ចំនួន ២​គោលដៅ នៅ​ខេត្ត​ព្រះសីហនុ​ចំនួន ៣២​នាក់ និង​រាជធានី​ភ្នំពេញ​ចំនួន ៧​នាក់ កាលពីពេល​ថ្មីៗ​។​

​យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១​ប៉ុស្តិ៍ បានឱ្យដឹងថា ពួកគេ​ត្រូវបាន​ប្រគល់​បន្ត​ជូនទៅ​ភាគី​ថៃ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណាត់​តា​ផុង សាត់​យ៉ា​នុ​រ៉ាត់ ស្នងការ​នគរបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។

ពិធី​ប្រគល់​-​ទទួល បានធ្វើ​ឡើង​នៅលើ​ស្ពាន​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មិត្តភាព​កម្ពុជា​-​ថៃ​។ ពួកគេ​ទាំង​៣៩​នាក់​នោះ រង​ការ​ចោទ​ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close