រដ្ឋបាលខេត្តកោះកុង ណែនាំឲ្យរក្សាតម្លៃបន្ទប់ស្នាក់នៅ អាហារដ្ឋាន និងអាហារលក់តាមភោជនីយដ្ឋាន ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីនេះ
កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងពីការណែនាំឲ្យបងប្អូនអាជីវកររក្សាតម្លៃបន្ទប់ស្នាក់នៅ អាហារដ្ឋាន និងអាហារលក់តាមរម្មនីយដ្ឋាន សូមកុំតម្លើងថ្លៃក្នុងអំឡុងពេលចូលឆ្នាំថ្មី២០២២ ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ និងជាការចូលរួមចំណែកទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ចូលមកកំសាន្តក្នុងខេត្តកោះកុង មានកំណើនខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។