វៀតណាម ហាមឃាត់​ការជួបជុំ​មនុស្ស​ច្រើន ក្នុង​ថ្ងៃ​ឆ្លង​ចូលឆ្នាំថ្មី​

​គ្មាន​សកម្មភាព​ជួបជុំ​មនុស្ស​ច្រើន នៅ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​សកល នាពេលខាងមុខ​ទេ នេះ​បើតាម​នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh បញ្ជាក់ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន VNexpress កាលពី​ថ្ងៃទី​២៣ ធ្នូ ២០២១​។ ប្រភព​ថា រដ្ឋាភិបាល​បានសម្រេច​ចិត្ត​បែបនេះ នៅ​អំឡុង​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​កូ​វីដ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម កាលពីពេល​ថ្មីៗ​នេះ ។​

​ស្មារតី​អង្គប្រជុំ​ថា មូលហេតុ​ចំបង​គឺ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ខណៈដែល​ចំនួន​ឆ្លង​ថ្មីៗ និង​ស្លាប់​មនុស្ស​ព្រោះ​កូ​វីដ នៅតែ​ខ្លាំង​។ មិន​ត្រឹមតែ​បុណ្យ​ឆ្លង​ឆ្នាំ​ទេ សូម្បីតែ​បុណ្យចូលឆ្នាំថ្មី នា​ចុងខែ​មករា និង ដើមខែ​កុម្ភៈ ឆ្នាំ​២០២២ ក៏​ពុំ​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​ច្រើន​ដែរ​។​

​បើតាម​ប្រភពព័ត៌មាន វៀតណាម​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​ការងារ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់ ៣ មករា ២០២២ សម្រាប់​ពិធីបុណ្យ​ឆ្លង​ឆ្នាំ ហើយ​បុណ្យចូលឆ្នាំថ្មី​វិញ គឺ​ឈប់សម្រាក​ពីថ្ងៃ​ទី​២៨ មករា ដល់ ៦ កុម្ភៈ ២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close