ភាព​ស្ងាប់​ស្ងាត់ ក្នុង​ដំណើរ​សំណេរ​នៅ​ម៉ោង​ទី​២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

​នៅ​ព្រឹក​ថ្ងៃទី​១ នៃ​ដំណើរការ​សំណេរ​វិញ្ញាសា​ទី​២ គឺ​ជីវវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ប្រវត្តិវិទ្យា សម្រាប់​ថ្នាក់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាពស្ងប់ស្ងាត់ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ទាំង​នៅក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅតាម​ពេលវេលា​ដែល​បានកំណត់ និង​គោរព​តាម​បទ​ប្បញ្ញត្តិ​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវគោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​ឱ្យបាន​ល្អប្រសើរ ជាពិសេស​មិនត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។
​ករណី​រកឃើញថា បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹងត្រូវ​បានកំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close