បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព

ភ្នំពេញ – នៅក្នុងអំឡុងពេលប្រឡង នៃដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ធ្នូ ២០២១ នេះ គេសង្កេតឃើញថា មានបេក្ខជន​មិន​តិចទេបានជួប​នូវ​បញ្ហា​សុខភាព ដោយ​ខ្លះ​មានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។

តែយ៉ាងណាពួកគេ​បានទទួល​នូវ​ការ​ជួយ​សង្រ្គោះបឋម​ពីក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​តាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីអាចត្រឡប់ចូលរួម​បន្ត​ការ​ប្រឡង​បាន។

សូមជម្រាបថា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close