ចាប់ខ្លួន​ពលករ​ខ្មែរ ១០​នាក់ និង​ថៃ ៥​នាក់ ករណី​លួច​ឆ្លងដែន​ខុសច្បាប់​!

​បន្ទាយមានជ័យ​៖ កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ កម្លាំងយោធា​ថៃ បាន​ចាប់ខ្លួន​ពលករ​ខ្មែរ ១០​នាក់ និង​ថៃ ៥​នាក់ ខណៈ​ពួកគេ​កំពុង​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ តាម​ច្រករបៀង​ដោយ​ខុសច្បាប់ នៅ​បរិវេណ​ភូមិ​ទ័ព​សៀម ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ​។​

​របាយការណ៍​ពី​សមត្ថកិច្ច បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់​នោះ បានធ្វើ​ដំណើរ​មកពី​ខេត្តកំពង់ចាម និង​កំពង់ធំ និង​មាន​គោលបំណង​ធ្វើដំណើរ​ទៅ​ធ្វើការ​នៅក្នុង​ខេត្ត​ប៉ះ​ធំ ថា​នី និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ហើយ​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនទៅឱ្យ​ជំនាញ​ស្រុក​តា​ព្រះ​យ៉ា ដើម្បី​អនុវត្តតាម​នីតិវិធី​។​

​ដោយឡែក បុរស​ជនជាតិ​ថៃ​ចំនួន ៥​នាក់ បាន​លួច​ឆ្លងដែន​តាម​ច្រករបៀង ចូលទៅ​ទឹកដី​កម្ពុជា ត្រូវបាន​ឃាត់ខ្លួន​នៅ​បរិវេណ​ភូមិ​ខ្លង​លឹក ឃុំ និង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​។ ពួកគេ​ធ្វើដំណើរ​មកពី​ទីក្រុង​បាងកក គ្រោង​ចូលទៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ទើប​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បញ្ជូនទៅ​ជំនាញ​សមត្ថកិច្ច​ស្រុក​ខ្លង​លឹក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close