កម្ពុជា បន្ត​ចុះ​ត្រជាក់​លាយឡំ​ជាមួយ​ខ្យល់​រដូវ​បក់​, ចាប់ពី​ថ្ងៃស្អែក ដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ដល់ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន បាន​នឹង​កំពុង​រំកិល​ចុះមក​ក្រោ ម​ដោយ​គ្របដណ្តប់​លើ​កម្ពុជា ជាមួយនិង​ខ្យល់មូសុង​ឦសាន​បក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២០ °C
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ២៨-៣០ °C
* មាន​អាកាសធាតុ​ត្រជាក់ លាយឡំ​ជាមួយនឹង​ខ្យល់​រដូវ​បក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨ °C
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ២៧-២៩ °C
* មាន​អាកាសធាតុ​ត្រជាក់ លាយឡំ​ជាមួយនឹង​ខ្យល់​រដូវ​បក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១ °C
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ២៨-៣០ °C
* មាន​អាកាសធាតុ​ត្រជាក់ លាយឡំ​នឹង​ខ្យល់​រដូវ​បក់​ក្នុង​កម្រិត​មធ្យម ។ ទន្ទឹម​នោះ​រលក​សមុទ្រ​ក៏មាន​កម្ពស់​ជា​មធ្យម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close