ចុងឆ្នាំ២០២១! សត្វព្រៃ ៧៦ប្រភេទ ត្រូវបានកត់ត្រានៅសហគមន៍តំបន់ការពារធម្មជាតិអូរគគី
សហគមន៍តំបន់ការពារធម្មជាតិអូរគគីមានទីតាំងនៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគីរី។ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរគគីដែលមានការចូលរួមពីសមាជិកជាស្ត្រីផងនោះ បានធ្វើសកម្មភាពចុះល្បាតសរុបចំនួន៩លើក ដោយក្នុងមួយលើកមានចំនួន៣ថ្ងៃនិង២យប់។
គោលបំណងនៃការចុះល្បាតនេះ គឺដើម្បីទប់ស្កាត់នូវបទល្មើសធនធានធម្មជាតិ និងអង្កេតតាមដានទីជម្រក និងប្រភេទសត្វកម្រជិតផុតពូជដែលមានវត្តមាន នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរគគី។
ជាក់ស្តែងគណៈកម្មការសហគមន៍ទិន្នន័យសត្វព្រៃសរុប៧៦ប្រភេទ ក្នុងនោះមានប្រភេទសត្វងាយរងគ្រោះ ដូចជាក្ងោកង ត្រដក់តូច កេងកងធំ ត្រសេះដំរី ព្វាំង និងស្វាព្រាមជាដើម។ ការដាក់អន្ទាក់ ការទន្ទ្រានដី ការនេសាទខុសច្បាប់គឺជាកត្តាគំរាមកំហែងដែលបាននិងកំពុងកើងឡើង។
តាមរយះនៃការកត់ត្រានេះបានបង្ហាញថាសហគមន៍នេះជាទីតាំងដ៍សំខាន់មួយក្នុងការគាំទ្រជីវចម្រុះ ដោយឡែកសមត្ថភាពអង្កេតតាមដានជីវចម្រុះរបស់គណកម្មការសហគមន៍ក៏មានកើនឡើងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។