ជប៉ុន ធ្លាក់​ព្រិល​ខ្លាំង​ពុំ​ធ្លាប់មាន ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​អ្នកដំណើរ

​នៅ​ជប៉ុន​ការធ្លាក់​ព្រិល​យ៉ាងខ្លាំង បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ លុបចោល​ជើងហោះហើរ​តាម​អាកាស និង​រំខាន​ដល់​សេវាកម្ម​រថភ្លើង នៅ​តំបន់​កណ្តាល ក្នុងនោះ​កន្លែង​ខ្លះ ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ពុំ​ធ្លាប់មាន​។

​គិត​ត្រឹម​ថ្ងៃទី​២៧ ធ្នូ នេះ ផ្ទះ​ច្រើនជាង ៣,២០០​កន្លែង ត្រូវបាន​កាត់ផ្តាច់​អគ្គិសនី ខណៈដែល​មានការ​ព្រមាន ពី​អាជ្ញាធរ​អគ្គិសនី​ថា ព្រិល​នឹង​បន្ត​ធ្លាក់​ខ្លាំង​ទៀត​។

​យ៉ាងណាក៏ដោយ ពុំទាន់​មាន​សេចក្តីរាយការណ៍ អំពី​ករណី​មាន​មនុស្ស​របួស ឬ​ស្លាប់ ព្រោះ​ព្រិល​នេះ នៅឡើយ​ទេ នេះ​បើតាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល Hirokazu Matsuno​។

​ជាការ​កត់សម្គាល់​ដែរ ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ប្រមាណ ១៣០​ជើង ត្រូវបាន​លុបចោល កាលពី​ថ្ងៃអាទិត្យ ទី​២៦ ធ្នូ ខណៈដែល​នៅ​ថ្ងៃទី​២៧ ធ្នូ លុបចោល​ប្រមាណ ៥០​ជើង​ហើយ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close