អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារជួសជុលខ្លោងទ្វារប្រាសាទព្រះគោ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារជួសជុលសង្គ្រោះខ្លោងទ្វារប្រាសាទព្រះគោដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុងអស់រយៈពេលជាច្រើនសតវត្សមកហើយ។
ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនោះ មានការលំបាកខ្លាំងដោយរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារប្រាសាទ។ រហូតមកដល់ពេលនេះសម្រេចបានជាង៩០ភាគរយហើយ។
ចំពោះការងារដែលនៅសេសសល់ដូចជា រៀបប្រព័ន្ធបង្ហូរទឹកចេញ និងលុបរណ្តៅកំណាយសង្គ្រោះ ព្រមទាំងការងារបន្ទាប់បន្សំដទៃទៀត គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីគណៈកម្មការ ICC ផ្តល់អនុសាសន៍ចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។