៩​ខែ ឆ្នាំនេះ​! កម្ពុជា ព្យាបាល​អ្នក​ប្រើ និង​អ្នកញៀន​គ្រឿងញៀន​ជាង ១​ម៉ឺន ៣​ពាន់​នាក់

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា គ្រប់គ្រង​បាន​អ្នក​ប្រើ និង​អ្នកញៀន​គ្រឿងញៀន​ចំនួន ១៣ ៧៣៦​នាក់ ក្នុងនោះ​មន្ត្រីរាជការ​មាន​ចំនួន​២.២៤​ភាគរយ​។​

​ការបញ្ជាក់​បែបនេះ បានធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន និង​ផលិតផល​ថ្នាំជក់ និង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដល់​មន្ត្រីរាជការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close