លោក Mahmud Abbas ទៅ​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល ពី​បញ្ហា​សន្តិសុខ​

​នៅ​ថ្ងៃទី ២៨​ខែធ្នូ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក Mahmud Abbas បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល លោក Benny Gantz ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ទៅកាន​ត្រ​ទេស​អី​ស្រា​អែល ដើម្បី​ពិ​ភា​ក្ស​ស្តីពី​សន្តិសុខ ស៊ីវិល​។​

​នៅក្នុង​សេចក្តីប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល បាន​បញ្ជាក់ថា​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​អ៊ីស្រាអែល​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន ស្តីពី​គោលបំណង​«​បង្កើន​សកម្មភាព​ក្នុង​គោលដៅ​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក លើ​វិស័យសេដ្ឋកិច្ច និង ស៊ីវិល ដូចដែល​បាន​ព្រម​ព​ញ​រៀង នៅក្នុង​ជំនួប​នាពេល​កន្លងមក ។​

​ប្រភពព័ត៌មាន​ពី​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា ជំនួប​ពិភាក្សា​ធ្វើឡើង​នៅក្នុង​ភូមិ​គ្រិះ​ផ្ទាល់ខ្លួន​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លោក Benny Gantz ស្ថិតនៅ​តំបន់ Rosh HaAyin ភាគ​កណ្តាល​នៃ​ប្រទេស​អ៊ីស្រាអែល​។​

​កាលពី​ខែសីហា​កន្លងមក លោក Benny Gantz ក៏បាន​ទៅកាន់​ការិយាល័យ​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី Abbas លើ​បញ្ហាសំខាន់ៗ ក្នុងនោះ​មាន​សន្តិសុខ​ស៊ីវិល​។​

​ប៉ុន្តែ​ក្រោយ​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ នាយករដ្ឋមន្ត្រី​អី​ស្រា​អែល លោក Naftali Bennett ប្រកាសថា នឹង​មិនមាន​ដំណើរកា​រ​សន្តិភាព​ណាមួយ​កើតឡើង​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​នោះឡើយ ហើយក៏​គ្មាន​ដំណើរការ​បែប​នោះដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close