ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​អនុញ្ញាតឱ្យ​រថយន្ត​គ្រប់​ប្រភេទ កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង នៅតាម​យានដ្ឋាន​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​អនុញ្ញាតឱ្យ​រថយន្ត​គ្រប់​ប្រភេទ កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង នៅតាម​យានដ្ឋាន​គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​ធ្វេ​ី​អាជីវកម្ម ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ​ឡើយ ដោយសារ​សកម្មភាព​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​នៅតាម​យានដ្ឋាន​ទាំងនោះ ពុំមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដែល​អាច​បណ្តាលឱ្យ​រថ​យន្ត​បើកបរ​ពុំមាន​សុវត្ថិភាព និង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​នៅពេល​ធ្វើ​ចរាចរណ៍​លើផ្លូវ​ថ្នល់​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជម្រាបជូន​បន្ថែមថា​៖ កន្លងមក​ក្រសួង​បានទទួល​ស្គាល់ និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន​០៨ ធ្វេ​ី​អាជីវកម្ម​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​រួមមាន​៖
១.​ក្រុមហ៊ុន Fuji Form Co., Ltd
២.​ក្រុមហ៊ុន Lien Thong Investment Group Co.Ltd
៣.​ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd
៤.​ក្រុមហ៊ុន Seconimex Co., Ltd
៥.​ក្រុមហ៊ុន សុវណ្ណ​យន្ត​( SOVANN YAUN Co., Ltd)
៦.​ប៉ាស្ទ័រ មានជ័យ​
៧.​ក្រុមហ៊ុន ភី​.​អ​.​វ៉ា​យ គ្លូ​ប​ល ឯ​.​ក​
៨.​ក្រុមហ៊ុន ប៉ាវ គីម​ស្រ៊ាង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close