ប្រទេស​ចំនួន​៤ ធ្វើ​កិច្ច​ពិភាក្សាគ្នា ស្តីពី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន និង​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

​ប៊ែ​រ​ឡាំង​៖ ក្រុម​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អាល្លឺម៉ង់ បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក​បានធ្វើ​កិច្ចពិភាក្សា​គ្នា​ស្តីពី​ស្ថានភាព​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន និង​ទម្រង់ការ​សន្ទនា​នាពេល​ខាងមុខនេះ​ជាមួយ​រុស្ស៊ី​។ នេះ​បើតាម​ក្រសួងការបរទេស​អាល្លឺម៉ង់​បញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។​

​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ បានបញ្ជាក់​បន្ថែមថា នាឱកាស​នោះដែរ ក្រុម​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំង​បួន​ក៏បាន​ធ្វើ​កិច្ច​ពិភាក្សាគ្នា​អំពី​ជុំ​ចុងក្រោយ​នៃ​កិច្ចចរចា​អន្តរជាតិ​នៅ​ទីក្រុង​វី​យែ​ន ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​របៀប​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រទេស​លី​ទុយ​អា​នី ទាក់ទង​នឹង​សកម្មភាព​ថ្មីៗ​របស់​ចិន​។​

​ដោយឡែក​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​គ្រោង​នឹងធ្វើ​កិច្ច​ពិភាក្សាគ្នា​តាម​ប្រព័ន្ធ​វីដេអូ​ខ​ល​ផងដែរ នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ខណៈដែល​ទីក្រុង​វ៉ាស៊ីនតោន​បង្កើត​ការឆ្លើយតប​រួមគ្នា​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប ចំពោះ​ការបង្កើន​វត្តមាន​យោធា​របស់​រុស្ស៊ី​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close