ស្ពានអាកាសចោមចៅ គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រកាសថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ធផលបាន ៩២%ហើយ។
បច្ចុប្បន្ននេះ ក្រុមការងារជំនាញបាននឹងកំពុងបន្តអ៊ុតកៅស៊ូលើស្ពានអាកាសកំណោងបត់ឆ្វេង ពីមហាវិថីចោមចៅបត់ឆ្វេងទៅផ្លូវជាតិលេខ ៣ រួមជាមួយនឹងលារបំពាក់នូវសម្ភារៈបច្ចេកទេសសំខាន់ៗមួយចំនួនទៀត។
មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងទៀតថា តាមគម្រោង ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។