«​បណ្តេញ​ចង្រៃ​»​យប់​ឆ្លង​ឆ្នាំ មាន​រថយន្ត​ដល់​ទៅ​៨៧៤​គ្រឿង​រង​ការដុត​បំផ្លាញ​នៅ​បារាំង​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង លោក Gerald Darmanin នៅ​ថ្ងៃទី ១​ខែមករា​ឆ្នាំ​២០២០ បានប្រកាសថា ក្រុម​ជ្រុលនិយម​បាន​ដុតបំផ្លាញ​រថយន្ត​ដែល​ចត​នៅតាម​ផ្លូវ​រហូតដល់​ទៅ ៨៧៤​គ្រឿង ក្នុង​យប់​ឆ្លង​ឆ្នាំ​ឈានចូល​ឆ្នាំ​២០២២​។​

​ចំនួន​រថយន្ត​ដែល​រង​ការដុត​បំផ្លាញ​នៅ​ឆ្នាំនេះ​មាន​តិចជាង​កាលពី​ឆ្នាំ ២០១៩ ដែលមាន​ដល់​ទៅ​ជាង​១៣០០​គ្រឿង​រង​ការដុត​បំផ្លាញ ។ ប៉ុន្តែ​ចំនួន​ជន​សង្ឃ័​យ​ដែល​ចាប់ឃុំខ្លួន​ដើម្បី​សួរចំឡើយ​កើនឡើង​ដល់​ទៅ​៤៤១​នាក់ គឺ​ច្រើនជាង​កាលពី​ឆ្នាំ ២០១៩ ដែល​មានតែ ៣៧៦​នាក់​។​

​រដ្ឋា​ភី​បាល​បារាំង បានដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ការពារ រហូតដល់​ទៅ ៩៥​ពាន់​នាក់​ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព ក្នុង​យប់​ឆ្លង​ឆ្នាំ ។ នៅក្នុង​ឆ្នាំនេះ​ពលរដ្ឋ​បារាំង បានទទួល​ឆ្នាំ​ថ្មី​ក្នុង​ក្តីបារម្ភ​ដោយមាន​ករណី​ឆ្លង​កូ​វីដ ១៩ កើនឡើង​ខ្ពស់ រហូតដល់​ជាង ២​សែន​នាក់​ក្នុង​មួយថ្ងៃ​។​

​ការដុត​បំផ្លាញ​រថយន្ត​នៅក្នុង​ប្រទេស​បារាំង គឺជា​ការពេញនិយម ក្នុង​ការទទួល​ឆ្នាំ​ថ្មី ។ ក៏ដូចជា​បន្លំ​ការធានា​រ៉ាប់​រ៉ង​ឆ្លៀតឱកាស​ដុត​រថយន្ត​ដើម្បី​ទទួលបាន​ការសង​វិញ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close