ថៃ ផ្ទុះអូមីក្រុងខ្លាំង បុគ្គលិកទាំងអស់ ចាប់ផ្តើមឲ្យធ្វើការពីផ្ទះឡើងវិញ!
ថៃ៖ ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី៣ មករា ២០២២ បានចេញផ្សាយថា រាជរដ្ឋាភិបាលប្រទេសថៃ បានស្នើទៅកាន់បណ្តាក្រុមហ៊ុនឯកជននានា ដើម្បីឱ្យបុគ្គលិកទាំងអស់ធ្វើការពីផ្ទះ ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង កំពុងកើនឡើងខ្លាំង។
លោក Thanakorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា បុគ្គលិករដ្ឋ និង ឯកជន ត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះ រយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃ ជំនួសឱ្យការមកកាន់ការិយាល័យដោយផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ បំប្លែងថ្មី អូមីក្រុង។
នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ បានចេញមុខអំពាវនាវទៅដល់អាជ្ញាធរ និង ភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគកូវីដ អូមីក្រុង ក្រោយរកឃើញជាង ១៥០០ករណី កាលពីថ្ងៃទី ១ នៅមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។