ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងវេទិកាអន្តរជាតិ HGSF នៅប្រទេសស្វីស

ភ្នំពេញ ៖ នារសៀលថ្ងៃទី ២២ ខែតុលានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវ ដឹកនាំគណៈប្រតិភូមួយក្រុម ដេីម្បីទៅចូលរួមក្នុងវេទិកាអន្តរជាតិ Homeland & Global Security Forum (HGSF) នៅប្រទេសស្វីស ពីថ្ងៃទី ២៤ ដល់ ២៧ តុលា ក្នុងក្រុងហ្សឺណែវ ។

វេទិកា HGSF នេះនឹងឆ្លុះបង្ហាញឲ្យឃើញពីបញ្ហាទាំងឡាយដែលកំពុងកើតមានដ៏គួរឲ្យកត់សម្គាល់នាពេលបច្ចប្បន្នទៅលើសន្តិសុខសកលដោយសារការប្រឈមមុខ ការគំរាមកំហែងទៅលើអភិបាលកិច្ចសកល ។ វេទិកា HGSF គឺជាការជួបជុំពហុសាសន៍រួមសម្រេចដ៏ធំចម្បងដែលប្រមូលផ្តុំដោយវត្តមានថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល រដ្ឋមន្រ្តី អង្គការអន្តរជាតិ សមាជិកសភា មន្រ្តីយុត្តិធម៌ ភ្នាក់ងារសម្ងាត់រួមទាំងអ្នកជំនាញការមកពី ១០០ ប្រទេសចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងវេទិកា ។

ទន្ទឹមនឹងនោះ វេទិកានេះនឹងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការចែករំលែកបទពិសោធន៍ ការបង្កើតថ្មី ឆ្លើយតបទៅតាមតម្រូវការ និងការអនុវត្តន៍មានប្រសិទ្ធិភាពល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close