រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ៦ករណីទៀត ខណៈស្លាប់ម្នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា មានអ្នកស្លាប់ម្នាក់ទៀត ដោយសារជំងឺកូវីដ១៩ ខណៈក្រសួង បន្តរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុងចំនួន ០៦ករណីបន្ថែមទៀត ជាករណីនាំចូល និងជាអ្នកសះស្បើយចំនួន ១២នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៥១៦នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៩៥២នាក់ និងស្លាប់សរុប ៣ពាន់ ១៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។