មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​ជម្លៀស ដោយសារ​ទឹកជំនន់ វាយប្រហារ​នៅ​ប្រទេស​ម៉ាឡេស៊ី

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ម៉ាឡេស៊ី បាន​និយាយថា រដ្ឋ​ចំនួន​ប្រាំពីរ​ក្នុងប្រទេស​ម៉ាឡេស៊ី បាន​រងគ្រោះ​ដោយ​ទឹកជំនន់ កាលពី​ថ្ងៃអាទិត្យ ទី​២ ខែមករា ឆ្នាំ​២០២២ ហើយ​មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​ជម្លៀសចេញ ដោយ​ធ្វើឱ្យ​ចំនួន​សរុប​ដែល​រង​ផលប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយនេះ​ឡើងដល់​ជាង ១២៥.០០០​នាក់​។​

​ទីភ្នាក់ងារ​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋ Kelantan, Terengganu, Pahang, Johor, Malacca, Negeri Sembilan និង រដ្ឋ Sabah រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ហើយ​មនុស្ស ៨.៧២៧ នាក់​កំពុង​ទទួល​ជម្រក​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​ចំនួន ១២៨ ។​

​មនុស្ស​សរុប​ចំនួន ១២៥.៤៩០ នាក់ បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទូទាំងប្រទេស ដែល​ក្នុងនោះ​មាន​អ្នក​ជម្លៀស​ចំនួន ១១៧.៧០០117 នាក់​បាន​ត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ​វិញ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close