មហោស្រពចតុមុខ ប្រកាសថ្ងៃបើកមហោស្រពភាពយន្តខ្លីជាមួយ ៧៧ភាពយន្ត នឹងត្រូវចាក់បញ្ចាំង
ប្រធានមហោស្រពភាពយន្តខ្លីដឹកនាំដោយលោក គាំ វុត្ថា បានរៀបចំសន្និសិទ្ធសារព័ត៌មានមួយនៅ CFC ថ្ងៃទី២២
ប្រធានមហោស្រពភាពយន្តខ្លីដឹកនាំដោយលោក គាំ វុត្ថា បានរៀបចំសន្និសិទ្ធសារព័ត៌មានមួយនៅ CFC ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨នេះ ដោយមានការចូលរួមពី លោក ជៀប សុវិជ្ជា ប្រធាន CFC និងជាគណកម្មការផ្តល់ពិន្ទុក្នុងមហោស្រពចតុមុខ កញ្ញា អាត សុធាវី គណកម្មការផ្តល់ពិន្ទុក្នុងមហោស្រពចតុមុខ លោក ពេជ្ររិទ្ធ ឬទ្ធា គណកម្មការផ្តល់ពិន្ទុក្នុងមហោស្រពចតុមុខ និងតំណាងក្រុមហ៊ុន ដែលជាអ្នកឧបត្ថម្ភកម្មវីធី មានដូចជា Soyo, prim cineplex, legend cinema, Major cineplex ជាដើម។
ក្នុងនាមជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខលើកទី៧នេះ លោក គាំ វត្ថា បានបញ្ជាក់ថា មហោស្រពនឹងប្រកាសបើកក្នុងថ្ងៃទី២៦ ខែតុលានេះ ហើយនឹងចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចំនួនចំនួន៧៧ ចំណងជើង មកពីចំនួន ១៨ ប្រទេស ជុំវិញពិភពលោក។ ចាក់ បញ្ចាំងភាពយន្តដែលជាប់ជម្រើសនៅតាមទីតាំងផ្សេងៗគ្នាចំនួន៧ ក្នុងរាជធានីភ្នំពេញ ដែលរួមមាន រោងភាពយន្ត Major Cineplex នៅផ្សារទំនើបសូរិយ៉ា រោងភាពយន្តLegend Cinemaបីសាខាមានដូចជា(អ៊ីឌិន, ស្ទឹងមានជ័យ និង ស៊ីធីម៉ល វិទ្យាស្ថានភាសារបារាំងនៅកម្ពុជា និង Prim Cineplex។
សូមបញ្ជាក់ដែរថា មហោស្រពភាពយន្តខ្លីចតុមុខបានប្រារព្ធឡើង៧លើកមកហើយ ដោយបានទាក់ទាញអ្នកចូលរួម និងសមិទ្ធិករជាច្រើនជុំវិញពិភពលោក ក្នុងនោះក៏មានចាក់បញ្ចាំង ភាពយន្តបរទេស ភាពយន្តក្នុងស្រុក និងការប្រកួតប្រជែងភាពយន្តក្នុងស្រុក និងបរទេស ហើយសម្រាប់ឆ្នាំ ២០១៨នេះ ក៏មានកម្មវិធីចាក់បញ្ចាំងភាពយន្តរបស់មូលនិធិទីប្រឹក្សាអាជ្ញា កណ្តាល (ACF)ថែមទៀតផង។
សម្រាប់កម្មវិធីបើកមហោស្រពនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ដោយមានការចាក់បញ្ចាំងភាពយន្តខ្លីនៅតាមបណ្តារោងភាពយន្តនានា ដោយមាន៧ទីតាំង ចាប់ពីថ្ងៃទី ២៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែតុលានេះតទៅ សម្រាប់ការចូលរួមទស្សនាគឺដោយសេរី និង មិនគិតថ្លៃ (កន្លែងមានកំណត់) គ្រាន់តែទស្សនិកជនទៅទទួលសំបុត្រសម្រាប់ចូលរួមទស្សនាភាពយន្តមុនពេលចាក់បញ្ចាំងមួយម៉ោងនៅតាមបញ្ជរសំបុត្ររបស់មហោស្រព ។ ដើម្បីដឹងព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុករបស់មហោស្រពhttps://www.facebook.com/CSFF.co ឬវេបសាយ https://www.CSFF.co ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។