កម្ពុជា រកឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ១០​ករណី​ទៀត ខណៈ​ស្លាប់​ម្នាក់​!

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​នេះ បានប្រកាសថា មាន​អ្នកស្លាប់​ម្នាក់ទៀត ដោយសារ​ជំងឺ​កូ​វីដ​១៩ ខណៈ​ក្រសួង បន្ត​រកឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ចំនួន ១០​ករណី​បន្ថែមទៀត ជា​ករណី​នាំចូល និង​ជា​អ្នក​សះស្បើយ​ចំនួន ១១​នាក់​ផងដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​១២​ម៉ឺន ៥២៦​នាក់ ក្នុងនោះ​ជាសះស្បើយ​សរុប ១១​ម៉ឺន ៦​ពាន់ ៩៦៣​នាក់ និង​ស្លាប់​សរុប ៣​ពាន់ ១៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close