ឆេះ​ឡរ​សំ​ងួ​ត​ពោត ទាំងកណ្តាលអធ្រាត នៅ​ខេត្ត​ប៉ៃលិន សំណាង​មិន​គ្រោះថ្នាក់​ដល់មនុស្ស​

​ខេត្ត​ប៉ៃលិន​៖ កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២ មាន​ករណី​គ្រោះ​អគ្គិភ័យ ឆេះ​ឡរ​សំ​ងួ​ត​ពោត​មួយកន្លែង ក្នុង​សៃ​ឡូ ស្ថិតនៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាលឱ្យមាន​ការខូចខាត ពោត​គ្រាប់​ចំនួន ២០​តោន សំណាង​មិន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់​ឡរ​សំ​ងួ​ត​ពោត​មានឈ្មោះ ស៊ុន ឡាយ ហៅ តា​ប៉ោង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ករណីនេះ កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បានចេញ​រថយន្ត​ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៤​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close