វៀតណាម កំណត់​ការនាំចេញ​ផ្លែ​ក្រូចថ្លុង ទៅ​អាមេរិក​

Vnexpress បានចេញ​ផ្សាយ​ថា ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​នាំចេញ​ផ្លែ​ក្រូចថ្លុង ទៅ​សហរដ្ឋអាមេរិក នៅ​រយៈពេល​២​ខែ​ទៀត ដែលជា​ការបន្ថែម​ឈ្មោះ​មុខ​ផ្លែឈើ​មួយទៀត ដែល​អាច​នាំទៅ​ទីនោះ សរុប​ទាំងអស់​ចំនួន​៧​មុខ​ហើយ ដោយ​គេ​ដឹងថា ការបង្កើន​ប្រភេទ​ផ្លែឈើ​ទៅ​ទីផ្សារ​អាមេរិក គឺជា​រឿង​លំបាក​មួយ ធៀប​នឹង​ទីផ្សារ​ពិភពលោក​។​

​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ Tran Thanh Nam បាន​និយាយ​ក្នុង​វេទិការ​មួយ នាពេល​ថ្មី​នេះ​ថា ក្រុម​អ្នក​នាំចេញ​គួរតែ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ជំនាញ​ក្នុងស្រុក ដើម្បី​បញ្ចប់​រាល់​នីតិវិធី​ឯកសារ​ផ្សេងៗ​។ ក្នុង​វេទិកា​នោះ ក៏មាន​ការបង្ហាញ​ពី​គម្រោង​នាំចេញ​ផ្លែ​ដូង​មួយ​ប្រភេទ​ទៀត ទៅកាន់​ទីផ្សារ​អាមេរិក​ដែរ ដែលជា​ផ្លែឈើ​ទី​៨​។​

​បើតាម​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន Vnexpress ដដែល ការនាំចេញ​ផ្លែឈើ​និង​បន្លែ​របស់​វៀតណាម​ទៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​១១​ខែ​ដំបូង នៃ​ឆ្នាំ​២០២១ បាន​កើនឡើង ៣៣​ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០ មានតម្លៃ​សរុប ២០៣​លាន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close