អាមេរិក​៖ ព្យុះ​ព្រិល បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​៥០០​ករណី​

គ្រោះថ្នាក់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅ​តំបន់​ជាយក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ៣​ខែមករា​ឆ្នាំ​២០២១ ដោយសារតែ​ព្យុះ​ព្រិល​យ៉ាងខ្លាំង គ្រប់​ដណ្តប់​ពេញ​ផ្លូវ​ថ្នាល់​រអិល​ពិបាក​ក្នុងការ​បើកបរ ។ មន្ត្រី​ក្នុង​តំបន់​និ​មួយៗ​បានស្នើ​ដល់​ពលរដ្ឋ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​។

​ស្ត្រី​មួយរូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​សារព័ត៌មាន News4 កាលពី​ល្ងាច​ថ្ងៃទី ៣​ខែមករា​ថា នាង​ត្រូវ​ប្រើពេល​ដល់​ទៅ​ជាង​៣​ម៉ោង​ទើប​បើករថយន្ត​បានមក​ដល់ផ្ទះ​ស្ថិតនៅ​តំបន់ Oxon Hill រដ្ឋ Maryland​។​

​នៅក្នុង​តំបន់ Stafford រដ្ឋ Virginia មហាវិថី I-95 ត្រូវ​ជាប់គាំង​ជាច្រើន​ម៉ោង​ដោយមាន​រថយន្ត​៦​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ ចំណែក​នៅលើ​មហាវិថី​I-97 មាន​រថយន្ត​រាប់រយ​គ្រឿង​ត្រូវ​ជាប់គាំង ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បន្តក​ន្ទុ​យ​គ្នា​បណ្តាលមកពី​ផ្លូវរ​អ៊ិ​ល​។​

​នៅពេលនេះ​មិនទាន់មាន​របាយ​ការ​ស្តីពី​ចំនួន​អ្នកស្លាប់ ឬ​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មកពី​ព្យុះ​ព្រិល​នៅឡើយ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close