រាជរដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ដើម្បី​ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ​ការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ដោយ​អនុវត្តតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ឱ្យមាន​ប្រសិទ្ធភាព​សំដៅ បង្កើន​ភាព​ប្រកួតប្រជែង និង​ធានាបាន​នូវ​និរន្តរភាព​។

​តាម​អនុក្រឹត្យ​នេះ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅតាម​តំបន់​ទេសចរណ៍​អាទិភាព​ត្រូវមាន​អង្គភាព​គ្រប់គ្រង គោលដៅ​ទេសចរណ៍​ដោយឡែក ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ គ​. អ​. ទ​. ស​.​។

​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក ត្រូវបាន​បង្កើតឡើង​តាម​តំបន់​ចំនួន​៦ ដូចខាងក្រោម​+
១៖ តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​
២៖ តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី​
៣៖ តំបន់​បេតិកភណ្ឌ​អង្គរ​
៤៖ តំបន់​ក្រុង​សៀមរាប​
៥៖ តំបន់​បឹង​ទន្លេសាប​
៦៖ តំបន់​ទេសចរណ៍​សៀមរាប​ថ្មី​។​

​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ មាន​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន និង​មាន​អនុប្រធាន​៣​រូប លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​អនុប្រធាន​អចិន្ត្រៃយ៍ ព្រមទាំង​មាន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​អនុប្រធាន​៕

​ខាងក្រោម​នេះ​ជា​អនុក្រឹត្យ​រាជរដ្ឋាភិបាល ស្តីពី​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close