កម្ពុជា សម្រេចបានផលិតកម្មសត្វ មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១!
ភ្នំពេញ៖ យោងតាមរបាយការណ៍ជាបឋមដែលទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាសម្រេចបាន តម្លៃផលិតកម្មសត្វសរុបមានទំហំ ៥ ១០០លានដុល្លារអាមេរិក មានកំណើន ៦% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ៤ ៨១៣លានដុល្លារអាមេរិក ក្នុងនោះរួមមាន៖
១. តម្លៃផលិតកម្មសត្វនៅក្នុងស្តុកនៅទូទាំងប្រទេសទទួលសម្រេចបានចំនួន ៣ ១៥០ លានដុល្លារអាមេរិក មានកំណើនចំនួន ៧,៤%ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ២ ៩៣៤ លានដុល្លារអាមេរិក
២. តម្លៃផលិតកម្មសត្វផ្គត់ផ្គង់ក្នុងស្រុក នៅទូទាំងប្រទេសសម្រេចបានចំនួន ១ ៨៨៤ លានដុល្លារអាមេរិក មានកំណើន ២,៨% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ១ ៨៣១ លានដុល្លារអាមេរិក ។
៣. តម្លៃផលិតផលសត្វនាំចេញ (សត្វរស់, សាច់, ស្បែក,..) សម្រេចបានចំនួន ៦៦, ១៣ លានដុល្លារអាមេរិក មានកំណើន ៤០,១% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ៤៧,១៨ លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។