វ៉ាក់សាំង Sinopharm និង Sinovac អាចការពារការឈឺធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងថ្មី អូមីក្រុង
ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មាន The National ដែលមានមូលដ្ឋាននៅអារ៉ាប់រួម បានរាយការណ៍កាលពីថ្ងៃអង្គារ៍ ដោយដកស្រង់សម្តីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយថា វ៉ាក់សាំងបង្ការជំងឹកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm និង Sinovac អាចជួយការពារប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរចូលសម្រាកនៅមន្ទីរពេទ្យធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារវីរុសបំប្លែងថ្មី អូមីក្រុង។
លោក Abdi Mahamud ដែលជាអ្នកគ្រប់គ្រងឧប្បត្តិហេតុរបស់អង្គការសុខភាពពិភពលោកសម្រាប់ការរាតត្បាតនៃជំងឺឆ្លង បាននិយាយថា ភស្តុតាងកាន់តែច្រើនបង្ហាញថា វីរុស អូមីក្រុង កំពុងប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ដែលបណ្តាលឱ្យមានរោគសញ្ញាស្រាលជាងមេរោគបំប្លែងខ្លួនថ្មីមុនៗ។
របាយការណ៍បានបញ្ជាក់ថា ថ្មីៗនេះ អេមីរ៉ាតអារ៉ាប់រួមបានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រូតេអ៊ីនឡើងវិញដែលផលិតដោយក្រុមហ៊ុន Sinopharm ដែលនឹងត្រូវបានប្រើជាវ៉ាក់សាំងសម្រាប់ដូសជំរុញនៅក្នុងប្រទេស។
យោងតាមក្រសួងសុខាភិបាលរបស់អេមីរ៉ាតអារ៉ាប់រួម (UAE) បានអោយដឹងថា វ៉ាក់សាំងថ្មីរបស់ចិនបានបង្ហាញពីសមត្ថភាពភាពស៊ាំដែលប្រសើរឡើងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ជាមួយនឹងអត្រាសុវត្ថិភាពខ្ពស់ដែលអនុញ្ញាតឱ្យផលិតបានលឿន និងងាយស្រួលរក្សាទុក និងចែកចាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។