កម្ពុជា រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ១៨ករណីទៀត ជាករណីនាំចូលពីក្រៅប្រទេសទាំងអស់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១៨ករណីបន្ថែមទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ និងមានជាអ្នកសះស្បើយចំនួន ១១នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៥៥៣នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៩៨២នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។