សម្តេច​តេ​ជោ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២២​នេះ គឺជា​ខួប​លើក​ទី​៤៣​ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២២) ដែល​ប្រទេស​កម្ពុជា​យើង​ត្រូវបាន​សង្គ្រោះ និង​រំដោះ​ចេញផុត​ពីរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត​។ ក្នុង​របប​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​យុងឃ្នង​នេះ បានធ្វើអោយ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់លាន​នាក់ ហើយ​ប្រទេសជាតិ​ទាំងមូល​បាន​វិនាស​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​

​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប រួមទាំង​កុមារ​តូចៗ​ត្រូវ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយធ្វើ​ការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ គ្មាន​សាលារៀន ហើយ​គ្មាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់​។

​ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ​ចេញផុត​ពីរ​បប​ឃោរឃៅ​ព្រៃផ្សៃ នៅ​ថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិ សេរីភាព​ពេញលេញ​ឡើងវិញ ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ​មកទល់​សព្វថ្ងៃនេះ​។ ទន្ទឹមនឹង​នោះដែរ កម្ពុជា​ក៏មាន​កិត្យានុភាព និង​មុខមាត់​សារជាថ្មី​លើ​ឆាក​អន្តរជាតិ ជា​បន្តបន្ទាប់​។​

​សូមឱ្យ​ស្មារតី​ថ្ងៃ​រំដោះជាតិ​នេះ ស្ថិតនៅក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់ៗ​រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខសន្តិភាព​ជានិច្ច​និ​រ​ន្ត៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close