វៀតណាម បង្កើនសកម្មភាពចាក់វ៉ាក់សាំង ខណៈករណីឆ្លងនៅតែខ្ពស់ដដែល
ក្នុងមួយថ្ងៃ គឺថ្ងៃទី ៥ខែមករា វៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋបានដល់ទៅជិត១,៧លានដូស ជូនពលរដ្ឋ ។ ដូច្នេះគិតត្រឹមថ្ងៃទី ៥ វៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋសរុបជាង១៥៦លានដូសហើយ ក្នុងនោះអ្នកចាក់មួយដូសមានជាង៧៨លាននាក់និងចាក់ពីរដូសមានជាង ៧០លាននាក់។ ជាមួយគ្នានេះអ្នកចាក់ដូសជំរុញ ឬដូសទី៣មានជាង ៨,៥លាននាក់។
ទោះមានរណីចាក់វ៉ាក់សាំងបានច្រើនតែវៀតណាមនៅតែមានករណីឆ្លងកើនឡើងខ្ពស់ដដែល។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,៤៧២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៥៧១៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៤២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hải Phòng មានចំនួន៩២៣ករណី, ខេត្ត Tây Ninh ចំនួន៨៥៣ករណី និងខេត្ត Khánh Hòa ចំនួន៨០០ករណី។
ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៦៩នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨៤៣,៥៦៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៤៦៤,៤១៥នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,៦៤៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។