នាយករដ្ឋមន្រ្តីកម្ពុជា ផ្តើម​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​មីយ៉ាន់ម៉ា

នៅវេលាម៉ោង​ប្រមាណជាង១០ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ​២០២១ យន្ត​ហោះពិសេស​របស់​នាយករដ្ឋមន្រ្តី​កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះចតដោយ​សុវត្ថិភាព​នៅ​ព្រលានយន្តហោះ នៃពិដោ នៃប្រទេស​មីយ៉ាន់ម៉ា។ នេះ​ជា​ដំណើរទស្សនកិច្ច​លើកទី១ នៃមេដឹកនាំប្រទេស​មាជិកអាស៊ាន​ទៅ​កាន់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីដើមឆ្នាំ២០២១មក។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះ សម្តេចតេជោ បាននាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

បើយោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close