បាក់ច្រាំងថ្ម! មនុស្សស្លាប់ ៨នាក់ និងបាត់ខ្លួន ២នាក់ នៅប្រេស៊ីល
ប្រេស៊ីល៖ ក្រុមមន្ត្រីបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បាននិងកំពុងស្វែងរកមនុស្សពីរនាក់ដែលបាត់ខ្លួន ខណៈដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៨នាក់ ក្នុងហេតុការណ៍បាក់ច្រាំងថ្មចោទ ដែលបានបាក់សង្កត់លើទូកទេសចរណ៍នៅលើបឹងមួយក្នុងប្រទេសប្រេស៊ីល។
អាជ្ញាធរ បាននិយាយ ថាមនុស្ស ជាង ៣០នាក់ បានរងរបួស ក្នុងនោះមាន ៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកទេសចរ សម្រុកទៅមើលច្រាំងថ្មចោទ រូងភ្នំ និងទឹកធ្លាក់ ដែលព័ទ្ធជុំវិញទឹកពណ៌បៃតងនៃបឹង Furnas ដែលបង្កើតឡើងដោយទំនប់វារីអគ្គីសនី។ វីដេអូ ដ៏ គួរ ឱ្យ រន្ធត់ពេលហេតុការណ៍បានកើតឡើង ត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមផងដែរ។
យោងតាមក្រុមពន្លត់អគ្គីភ័យបានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ អ្នកភូមិសាស្ត្រ Eduardo Bulhoes នៃសាកលវិទ្យាល័យ Fluminense Federal University បានប្រាប់ថា ផ្ទាំងថ្មបាក់ធ្លាក់នៅតំបន់ដែលជាកន្លែងសំណឹកធម្មជាតិកំពុងកើតឡើងជាបន្តបន្ទាប់នោះ ទំនងជាកើតមានឡើងក្នុងអំឡុងខែភ្លៀងនៃខែធ្នូ និងខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។