ស្លាប់​ និង​របួស​ជាច្រើន​ ដោយ​គ្រោះ​អគ្គិភ័យ​ឆាប់ឆេះ​អគ្គារ​ខុន​ដូរ​នៅ​ញូវយ៉ក​

​គ្រោះ​អគ្គិភ័យ​ឆាប់ឆេះ​នៅក្នុង​អគារ​ខុន​ដូរ​មាន​កម្ពស់​ច្រើន​ជាន់ ស្ថិតនៅ​ក្នុងស្រុក Bronx ស្ថិតនៅ​ទីក្រុង​ញូវយ៉ក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាង ៨០​នាក់ ។ គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​ជាន់​ទី​បី​នៃ​អគារ​ខុន​ដូរ​។​

​បណ្តាញ​ព័ត៌មាន ABC News បាន​ផ្សាយ​ថា ក្រុម​ពន្លត់​អគ្គិភ័យ​ជាង ២០០​នាក់ បាន​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​គ្រ់បគ្រង​ស្ថានភាព នៅ​ព្រឹក​ថ្ងៃទី ៩​ខែធ្នូ​(​ពេលវេលា​អាមេរិក​)​។ អគ្គិភ័យ​ឆាប់ឆេះ​ចេញពី​ជាប់ (duplex) ក្នុង​ជាប់​ទី​៣ នៃ​អគារ Tremont ស្ថិតនៅ​ក្នុងស្រុក Bronx ក្នុង​ទីក្រុង​ញូវយ៉ក​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែមករា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា អាជ្ញាធរ​នៅក្នុង​សហរដ្ឋអាមេរិក បាន ឱ្យដឹងថា​មនុស្ស​យ៉ាងហោច ១៩​នាក់ ក្នុងនោះ​មាន​កុមារ ៩​នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​ផ្សេងទៀត ។
​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា​ពួកគេ​បានឃើញ និង​បានឮ​សំឡេង​អ្នក​កំពុង​ជាប់​នៅក្នុង​អគារ​អា​ផាត​ធឺ​មិន ស្រែកហៅ​ឱ្យគេ​ជួយ​ចេញពី​បង្អួច នៅពេល​ភ្លើង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​អាជ្ញាធរ​អះអាង​ជាបឋម​ថា​បង្កឡើង​ដោយ​ឧបករណ៍​កម្ដៅ​អេឡិចត្រូនិក​មួយគ្រឿង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close