ខេត្តក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចុះត្រជាក់ដល់ ១៥អង្សាសេ ចាប់ពីស្អែក ដល់ទី១៨ ខែមករា!
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែមករា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននឹងរំកិលចុះមកក្រោម គ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងល្បឿនបង្ហូរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៥°C។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។