លោកស្រី អោ​ង​សាន ស៊ូ​ជី ត្រូវ​ជាប់ពន្ធនាគា​រប​ន្ថែ​ម ៤​ឆ្នាំ​ទៀត ពីបទ​ឧក្រិដ្ឋ​ចំនួន ៣​ករណី​

​រ៉ង់​ហ្គូ​ន​៖ តុលាការ​មី​យ៉ាន់​ម៉ា​បាន​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវបានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​លោកស្រី អោ​ង សាន ស៊ូ ជី ដាក់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ចំនួន ៣​ករណី​។​

​លោកស្រី ស៊ូ ជី មាន​អាយុ ៧៦​ឆ្នាំ​រូបនេះ ត្រូវបាន​តុលាការ​មី​យ៉ាន់​ម៉ា​រកឃើញថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ចំនួន ២​ករណី ជុំវិញ​ការនាំ​ចូល និង​កាន់កាប់​វិទ្យុទាក់ទង​ខុសច្បាប់ និង​បទ​ចោទ​មួយ​ករណី​ទៀត ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​គួរ​បញ្ជាក់ថា តាមរយៈ​ការផ្តន្ទាទោស​បន្ថែម​ខាង​លើ​នេះ ធ្វើឱ្យ​លោកស្រី ស៊ូ ជី ត្រូវ​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៦​ឆ្នាំ ដោយ​បូក​បញ្ចូល​ទាំង​ការ​ផ្ដន្ទា​ស​ទោស​លោកស្រី​ដាក់ពន្ធនាគារ ២​ឆ្នាំ​កាលពី​ចុងឆ្នាំ ២០២១​នោះ​ទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close