កម្ពុជាមាន​ករណីជំងឺកូវីដ១៩​ប្រភេទ​អូមីក្រុងចំនួនជាង១រយករណីហើយ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កំឡុង​ចុះ​ពិនិត្យ​ដំណើរ​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដូសជំរុញ​នៅ​ខេត្តបាត់ដំបងថា បច្ចុប្បន្ននៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប្រមាណជាង១០០ករណីហើយ ប៉ុន្ដែភាគច្រើនជាករណីនាំចូល។

បើតាមលោកស្រី ឱ វណ្ណឌីន អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះ គឺកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់ធ្ងរនោះទេ។

លោកស្រីបន្ថែមថា ពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអ្នកខ្លះបាន១ដូស ខ្លះ២ដូស និងមានខ្លះចាក់បាន៣ដូសហើយផងដែរ។

បើយោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០២២ កម្ពុជាមានករណីឆ្លង​ជំងឺកូវីដ១៩សរុបចំនួន ១២០៦៧០ ក្នុងនោះករណីអូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន ១៤ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close