រដ្ឋបាលរាជធានីភ្នំពេញប្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្រោយអូមីក្រុងឆ្លងចូលសហគមន៍
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ (១១ មករា) បានសេចក្តីណែនាំមួយឲ្យធ្វើការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំដល់បណ្តាអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល។
សូមអានសេចក្តីណែនាំ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។