ក្រសួង​ស​កិក​ម្ម​៖ តម្លៃ​ស្រូវប្រាំង នា​រដូវ​ប្រមូល​ផល​ខាងមុខ ប្រឈម​នឹង​ការធ្លាក់ចុះ ខណៈ​តម្លៃ​ផលិតកម្ម​ហក់​ឡើង​ខ្ពស់​ទ្វេដង​

​ភ្នំពេញ​៖ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២​នេះ បាន​បញ្ជាក់ថា ការប្រមូល​ផល​ស្រូវ​រដូវប្រាំង​របស់​ប្រជាកសិករ នា​រដូវ​ប្រមូល​ផល​ខាងមុខនេះ អាច​នឹង​ប្រឈម​នឹង​ការធ្លាក់ចុះ​តម្លៃ ខណៈដែល​តម្លៃ​ផលិតកម្ម និង​ធាតុ​ចូល​កសិកម្ម​មានការ​កើនឡើង ដូចជា ប្រេង​ឥន្ទ​នៈ ជីគីមី និង​ថ្នាំ​កសិកម្ម បាន​ហក់​ឡើងថ្លៃ​ខ្ពស់​ទ្វេដង​។​

​ឆ្លើយតប​នឹង​ការ​ប្រឈម​នេះ ក្រសួង​បានដាក់​ចេញ​នូវ​វិធា​ការ​ចំនួន​៣ គឺ​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម ណែនាំ​កសិករ​ពី​ប​ច្ចេ​ទេស​ផលិត​ស្រូវ​ឲ្យ​បាន​ទិន្នផល​ខ្ពស់​, អំពាវនាវ​ដល់​អាជ្ញាធរខេត្ត​ទំនាក់ទំនង ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ជួយ​ទិញស្រូវ​ក្នុងតម្លៃ​សមរម្យ និង អំពាវនាវ​ឲ្យ​ម្ចាស់​រោង​ម៉ា​ស៉ី​ន​កិនស្រូវ ទិញស្រូវ​ដោយផ្ទាល់​ពី​កសិករ ឬ​ធ្វើ​កិច្ចសន្យា​កសិកម្ម​។​

​បើតាម​ក្រសួងកសិកម្ម នៅ​ឆ្នាំ​២០២១-២០២២ កម្ពុជា​ប្រមូល​ផល​ស្រូវ​បាន​ជាង​១២​លាន​តោន នាំចេញ​អង្ករ​បាន​ជាង​៦១​ម៉ឺន​តោន នាំចេញ​ស្រូវ​បាន​ជាង​៣​លាន​តោន​។ តម្លៃ​ស្រូវ​បាន​ធ្លាក់​បើ​ធៀប​នឹង​ឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close