ប្រធានាធិបតីប្រទេសមិចស៊ីកូ ឆ្លងកូវីដ១៩ ជាលើកទី២
ប្រធានាធិបតីម៉ិចស៉ីកូ លោក Andres Manuel Lopez Obrador បានប្រកាសថា រូបលោកបានឆ្លងជំងឺ COVID-19 ជាលើកទីពីរ ប៉ុន្តែវាមានអាការៈស្រាល ហើយលោកនឹងបន្តបំពេញការងារ ក្រោមស្ថានភាពនៅដាច់ដោយឡែក រហូតទាល់តែលោកជាសះស្បើយវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
លោក Obrador វ័យ៦៨ឆ្នាំ ធ្លាប់បានឆ្លងជំងឺ COVID-19 ម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២១ ហើយកាលនោះ រោគសញ្ញាលោកក៏ មានស្ថានភាពស្រាលដូចគ្នាផងដែរ។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំមុននេះ លោកទើបតែបានទទួលការចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ជាដូសជំរុញបន្ថែម។
រដ្ឋមន្ត្រីមហាផ្ទៃ Adan Augusto Lopez នឹងជំនួសភារកិច្ចលោក Obrador ជាបណ្តោះអាសន្ន កំលុងការធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃ និងកំលុងកិច្ចការផ្លូវការដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។