យុវជន​ម្នាក់ លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន គី​ហ្សូ​ណា ស្លាប់​បានសម្រេច​!

​ខេត្តកំពង់ចាម​៖ យុវជន​ម្នាក់ ស្ថិតក្នុង​សំលៀកបំពាក់​ជា​សិស្សសាលា បាន​ដើរទៅ​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន គី​ហ្សូ​ណា ទៅ​ទើ​នៅលើ​ថាសស្ពាន បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​

​ករណីនេះ បាន​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​លើ​ស្ពាន គី​ហ្សូ​ណា ចន្លោះ​បង្គោល​ទី​៦ ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង និង​ខេត្តកំពង់ចាម​។

សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​ក្រោយ​កើតហេតុ សមត្ថកិច្ច ជួយ​យក​សព​ជនរងគ្រោះ ដែល​ទើ​នៅលើ​ថាសស្ពាន​នោះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close