អាមេរិក ចំនួនអ្នកឆ្លងកូវីដ១៩ កើនជាង ៦២លាននាក់ហើយ
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានអត្រាអ្នកឆ្លនិងស្លាប់ដោយសារតែកូវីដ១៩ច្រើនជាងគេនៅលើសាកលលោក ខណ:នៅថ្ងៃទី១១ មករា អាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩រហូតទៅដល់ ៦៧៤៣,៨៣៧នាក់និងស្លាប់ចំនួន១,០០២នាក់បន្ថែមទៀត ក្នុងរយ:ពេល២៤ម៉ោង នេះបើយោងតាមទិន្នន័យពីគេហទំព័រ Worldometer ជាគេហទំព័រកត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺ១៩គិតត្រឹមម៉ោង១រសៀល ថ្ងៃទី១១ខែមករាឆ្នាំ២០២២។
ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់ ពេលនេះមានអ្នកឆ្លងកូវីដ១៩ជាង៦២លាននាក់ទៅហើយ។
គិតត្រឹមព្រឹកថ្ងៃទី១១ មករា សហរដ្ឋអាមេរិកនៅតែមានអត្រាអ្នកឆ្លងកូវីដ១៩ច្រើនជាងគេកំពូលដដែល ដោយសហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩សរុបរហូតទៅដល់ ៦២,៦៦១,២៧២នាក់ ជាសះស្បើយចំនួន ៤២,៥០៥,៣៧៤នាក់ ខណ: ដែលអ្នកស្លាប់មានចំនួនរហូតដល់ទៅ ៨៦៣,៣៣៦នាក់ឯណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។