គឹ​ម​ ជុង​អ៊ុន ត្រូ​តព​និត្យ​ដោយផ្ទាល់​ការបាញ់​សាកល្បង​មី​ស៊ី​ល មាន​ល្បឿន​លឿន​ជាង​សំឡេង​១០​ដង​

​កូរ៉េខាងជើង​បានប្រកាស​ថា ប្រទេស​នេះ​បាន​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ដោយ​ជោគជ័យ ក្រោម​ការតាមដាន​រប​ស់​ប្រមុខ​ដឹកនាំ គីម ជុង​អ៊ុន​។ កម្លាំង​ទាហាន​កូរ៉េខាងត្បូង បាន​វាយតម្លៃថា កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង មាន​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ ១០ ដង​( Mach 10)​។​

​សារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា ករណី​បាញ់​សាកល្បង​មី​ស៊ី​ល គឺ​ដើម្បី​ត្រួត​ព​និត្យ​ពី​លក្ខណៈ​ទូទៅ​នៃ​ប្រព័ន្ធ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ប្រទេស​នេះ​បាន​អភិវឌ្ឍន៍​។ មី​ស៊ី​ល​ខាងលើ​អាច​វាយប្រហារ​គោលដៅ​នោ​ចម្ងាយ ១០០០​គីឡូម៉ែត្រ ។ នេះ​ជា​ករណី​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​លើក​ទី​៣ របស់​កូរ៉េខាងជើង​ដែល​បានប្រកាស​ជា​សាធារណៈ ហើយ​មេដឹកនាំ​គីម ជុង​អ៊ុន​បាន​ត្រួ​ពិនិត្យ​ការបាញ់​សាកល្បង​ដោយផ្ទាល់​។​

​ពាក់ព័ន្ធ​ការបាញ់​មី​ស៊ី​ល​ខាងលើ​របស់​កូរ៉េខាងជើង ជើងហោះហើរ​មួយចំនួន​នៅតាម​ព្រលានយន្តហោះ ស្ថិតនៅ​បណ្តា​រដ្ឋ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក ត្រូវបាន​បង្គាប់​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន ក្រោយពី​ប្រទេស​កូរ៉េខាងជើង​បានធ្វើ​តេស្ត គ្រាប់​មី​ស៊ី​ល​ដែល​អាច​ហោះ​លឿន​ជាង​ល្បឿន​សំឡេង​១០​ដង ប្រភេទ (hypersonic missile) កាលពី​ថ្ងៃទី​១១​ខែម​កម​រា​។​

​រដ្ឋបាល​អាកាសចរណ៍​អាមេរិក (FAA) បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា «​ជាការ​បង្កើន​ភាព​ប្រុងប្រយ័ត្ន សម្រាប់​ជំហាន​ដំបូង​, FAA បានសម្រេច​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការហោះហើរ​ចេញពី​អាកាសយានដ្ឋាន​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរសមុទ្រ ភាគ​ខាងលិច​សហរដ្ឋអាមេរិក កាលពី​ល្ងាច​ថ្ងៃ​ចន្ទ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​)»​។​

​នេះ​គឺជា​សកម្មភាព​កម្រ​បំផុត​មួយ ដែល​សហរដ្ឋអាមេរិក ជា​ប្រទេស​ស្ថិតនៅ​ត្រើយ​ម្ចា​ង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បានដាក់​ចេញ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​កូរ៉េខាងជើង​។ យ៉ាងណាក៏ដោយ ការធ្វើ​ប្រតិបត្តិ​ការហោះហើរ​ឡើងវិញ បាន​កើតមានឡើង​តែ ១៥​នាទី​ប៉ុណ្ណោះ​ក្រោយ​ការផ្អាក​។ ប្រការនេះ​ត្រូវបាន​គេ​មើលឃើញថា អាចជា​ការធ្វើ​តេស្ត​សាកល្បង​របស់ FAA ក្នុងការ​ត្រៀមខ្លួន​ចាត់វិធានការ​បន្ទាន់ នៅពេល​មាន​ហេតុការណ៍​បែបនេះ​ទៀត នៅ​ថ្ងៃមុខ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close