កម្ពុជា ប្រកាសរកឃើញអ្នកឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ៣៤ករណីទៀត មាន ១២នាក់ ជាករណីឆ្លងក្នុងសហគមន៍!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៣៤ករណីបន្ថែមទៀត ក្នុងជាករណីនាំចូលពីក្រៅប្រទេស ២២ករណី និងក្នុងសហគមន៍ ១២ករណី ខណៈមានជាអ្នកសះស្បើយចំនួន ១៤នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៧១៨នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៧ពាន់ ០៥៧នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។