ក្រសួងទេសចរណ៍ សម្រេចដាក់ឱ្យអនុវត្តគោលការណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ សម្រាប់ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា
ភ្នំពេញ៖ ដើម្បីចូលរួមពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងដើម្បីពង្រឹងស្មារតីប្រុងប្រយ័ត្នរបស់អាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលរីករាលដាលនៃវីរុសកូវីដ-១៩ បំលែងថ្មីប្រភេទអូមីក្រុង ក្រសួងទេសចរណ៍ ចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តគោលការណែនាំប្រការគួរធ្វើនិងមិនគួរធ្វើ (Do & Don’t) សម្រាប់ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបជាព័ត៌មានជូនភ្ញៀវទេសចរអន្តរជាតិពេលមកកម្សាន្តក្នុងប្រទេសកម្ពុជាតាមគន្លងប្រក្រតីភាពថ្មី។
ក្នុងនេះនឹងមានបញ្ជាក់ពីអ្វីដែលភ្ញៀវទេសចរអន្តរជាតិត្រូវធ្វើ និងយល់ដឹងមុនពេលមកធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា និងមធ្យោបាយធ្វើដំណើរចូលមកប្រទេសកម្ពុជា រួមទាំងលក្ខខណ្ឌទូទៅសម្រាប់ ១៩សេវាកម្មទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។