អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការងារ​ជួសជុល​ផ្នែក​ខាងត្បូង នៃ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទប្រែរូប នា​ចុងឆ្នាំ​២០២១

​ការងារ​ជួសជុល​សង្គ្រោះ​ផ្នែក​ខាងត្បូង​នៃ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទប្រែរូប​ដែល​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ដែល​ចាប់ផ្តើម​ពី​ខែកុម្ភៈ ឆ្នាំ​២០២១​មក​នោះបាន​បញ្ចប់​រួចរាល់​១០០​ភាគរយ​ហើយ​នា​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២១​នេះ​។

​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​នៃ​ដំណើរការ​ជួសជុល ក្រុម​អ្នកបច្ចេកទេស​បាន​អនុវត្ត​នូវ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា ពង្រឹង​រចនា​សម្ពន្ធ​ផ្នែក​ខាងក្រោម ផ្នែក​ទប់​ជំហរ​ជញ្ជាំង និង​ជួសជុល​ជញ្ជាំង​ដែល​ប្រេះស្រាំ​និង​ពុកផុយ​។

​បច្ចុប្បន្ន ក្រុមការងារ​ធ្វើការ​សម្អាត​ទូទៅ​ក្នុង​ការដ្ឋាន និង​ពិនិត្យមើល​បណ្តា​ចំណុច​ពាក់ព័ន្ធ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close