កម្ពុជា បន្តរកឃើញអ្នកឆ្លងមេរោគបំប្លែងថ្មី អូមីក្រុងថ្មី ១០នាក់បន្ថែមទៀត ក្នុងនោះ ៦នាក់ ជាករណីឆ្លងក្នុងសហគមន៍!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១០ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ៤ករណី និងក្នុងសហគមន៍ ៦ករណី ខណៈមានជាអ្នកសះស្បើយចំនួន ១៤៥នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៧២៨នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៧ពាន់ ០៧២នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។