​ថៃ ចង់​បន្ធូរ​សម្រាប់​អ្នកដំណើរ ខណៈ​អូ​មី​ក្រុង ក៏​កំពុង​ផ្ទុះឡើង​

​ក្រុម​ប្រតិបត្តិការ​ទេសចរណ៍​កំ​ពុង​ជំរុញ​រដ្ឋាភិបាល​ថៃ​បង្កលក្ខណៈ​សកម្ម​ឡើងវិញ ក្នុង​វិស័យនេះ ដោយ​សំដៅលើ​ការចង់​ឲ្យ​មាន​វិធានការ Test & Go ឬ «​តេស្ត​រួច​អាច​ទៅបាន​» វិញ សម្រាប់​អ្នកដំណើរ​ចូល​ប្រទេស ប៉ុន្តែ​ស្នើ​ឲ្យ​គ្រប់​គ្រង់​កូ​វីដ ប្រភេទ​ថ្មី អូ​មី​ក្រុង ឲ្យ​បាន​ត្រឹម​ខែមីនា នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប​ប៉ុស្តិ៍ នា​ថ្ងៃទី​១៤ មករា នេះ​។​

​ប្រធាន​សមាគម​សណ្ឋាគារ​ថៃ លោកស្រី Marisa Sukosol Nunbhakdi បាន​និយាយថា «​បន្ទាប់ពី​ជិត​២​ឆ្នាំ​នៃ ដែល​ទុនវិនិយោគ​នៅ​ទ្រឹង សណ្ឋាគារ​ទើបតែ​ចាប់ផ្តើម​មាន​គោលដៅ​កាន់តែ​រឹងមាំ ជាមួយនឹង​ការអនុវត្ត Test & Go កាលពី​ឆ្នាំមុន​។​»

​ប្រភព​បន្តថា «​វា​មិនអាច​ទៅរួច​ទេ ក្នុងការ​រង់ចាំ​រហូត​ដល់​ករណី​ឈានដល់​សូន្យ ដើម្បី​បើក Test & Go ឡើងវិញ​។ ដោយសារ​ប្រទេស​អាស៊ី​ភាគច្រើន​នៅតែ​បិទទ្វារ រដូវ​កាល​មិនសូវមាន​ភ្ញៀវ នាពេលខាងមុខ ទំនងជា​នឹង​ស្ងប់ស្ងាត់ ប្រសិនបើ​មិនមាន​យន្តការ​ជំរុញ​ទីផ្សារ​អន្តរជាតិ​។​»

​គួររម្លឹកថា កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១ មុនពេល​ការផ្ទុះ​ឡើង​នៃ Omicron គណៈរដ្ឋមន្ត្រី​បានអនុម័ត​យុទ្ធនាការ​ទេសចរណ៍​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Visit Thailand Year 2022 ខណៈដែល​រដ្ឋាភិបាល​បាន​សង្ឃឹម​នៅពេលនោះ​ថា ការបើក​ប្រទេស​ឡើងវិញ​ជាមួយនឹង​លក្ខខណ្ឌ​តិចតួច ដូចជា​ជាមួយនឹង Test & Go នឹង​ជួយ​ប្រទេស​នេះ ធានាបាន​យ៉ាងហោចណាស់ 50% នៃ​ប្រាក់ចំណូល​ទេសចរណ៍​ឆ្នាំ ២០១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close